នេះគឺជាគេហទំព័រសម្រាប់ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ ដែលកំពុងធ្វើការដើម្បីការពារកុមារកម្ពុជាពីការកេងប្រវ័ញ្ច ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSE)។ គេហទំព័រនេះត្រូវបានដឹកនាំដោយក្រុមប្រឹក្សាដឹកនាំយុវតី។ សមាជិកក្រុមប្រឹក្សាដឹកនាំយុវតី នាំមុខក្នុងការកំណត់ចក្ខុវិស័យ បង្កើតគោលនយោបាយ និងអនុញ្ញាតឱ្យភ្នាក់ងារដើម្បីការផ្លាស់ប្តូរ និងភាពជាបងប្អូនស្រីទាំងមូលមានការសហការ និងធ្វើការដោយមានប្រសិទ្ធភាពជាមួយគ្នា។ អង្គការ សេរីភាពកម្ពុជាអូស្ត្រាលី(AusCam) គឺជាអង្គការដែលបានចុះបញ្ជី ដែលផ្តល់សិទ្ធិអំណាច ការគាំទ្រ និងបំពាក់បំប៉នសមត្ថភាពក្រុមប្រឹក្សាដឹកនាំយុវតី និងភ្នាក់ងារដើម្បីការផ្លាស់ប្តូរ។
ស៊ុយអេង បានបញ្ចប់ការសិក្សាផ្នែកលក់ និងទីផ្សារពីវិទ្យាស្ថានជាតិ ពាណិជ្ជកម្ម។ នាងគឺជាទីប្រឹក្សាមួយរូបសម្រាប់ក្រុមយុទ្ធនាការភ្នាក់ងារដើម្បីការផ្លាស់ប្តូរ។
ក្រុមប្រឹក្សាដឹកនាំយុវតីត្រូវបានបង្កើតឡើង ដោយផ្តើមពីអ្នកដឹកនាំសកម្ម មកពីក្លឹបយុវតីរបស់ AusCam
2015របាយការណ៍របស់អង្គការយូនីសេហ្វ បានបង្ហាញថា ១១% នៃកុមារកម្ពុជា (កុមារ ១៦,០០០) ត្រូវបានរងផលប៉ះពាល់ដោយការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ - ដោយហេតុនេះហើយទើបជំរុញឱ្យ AusCam ឆ្លើយតប ដោយផ្តោតលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
2022ការណែនាំក្រុមប្រឹក្សាដឹកនាំយុវតី និងការចនាគេហទំព័ររបស់ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ
2024ក្រុមប្រឹក្សាដឹកនាំយុវតីកំណត់ចក្ខុវិស័យក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តទៅកាន់គ្រប់ខេត្តក្នុងប្រទេសកម្ពុជា ដោយដំណើរការព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងជាទ្រង់ទ្រាយធំ និងក្នុងរយៈពេល ០៧ ឆ្នាំ ដោយអនុញ្ញាតឱ្យក្រុមយុទ្ធនាការថ្មីចំនួន ២០០- ពួកគេចែករំលែកចក្ខុវិស័យរបស់ពួកគេ ហើយត្រូវបានគាំទ្រដោយម្ចាស់ជំនួយដើម្បីចាប់ផ្តើមចក្ខុវិស័យនេះ។
2024តាមដានយើង
ដៃគូរបស់យើង។
តំណភ្ជាប់រហ័ស
ទំនាក់ទំនង