តើអ្នកចង់ការពារក្មេងស្រីនៅទូទាំងប្រទេសកម្ពុជាដែរឬទេ?

សហគមន៍ភ្នាក់ងារដើម្បីការផ្លាស់ប្តូររបស់យើង លើកកម្ពស់អ្នកដឹកនាំវ័យក្មេងដើម្បីការពារបងប្អូនស្រីរបស់ពួកគេពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការរំលោភបំពាន។ ចូលរួមចំណែកក្នុងការផ្លាស់ប្តូរនេះនៅថ្ងៃនេះ!

នរណាគឺជា ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ

ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ គឺជាអ្នកដែលជួយការពារអ្នកដទៃយ៉ាងសកម្មពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ (OCSE) ឬពីទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។ ជាទូទៅ ពួកគេមានអាយុចន្លោះពី ១៤ ទៅ ២៤ ឆ្នាំ ពួកគេធ្វើការជាក្រុមដើម្បីលើកកម្ពស់ការយល់ដឹង ជួយដល់កុមារក្នុងការការពារខ្លួនពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមានសុវត្ថិភាពសម្រាប់កុមារ។ ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ គឺជាអ្នកស្ម័គ្រចិត្តដែលចំណាយពេលវេលារបស់ខ្លួន និងប្តេជ្ញាក្នុងការសហការជាមួយភ្នាក់ងារនៃការផ្លាស់ប្តូរផ្សេងទៀតដើម្បីដឹកនាំ រៀបចំ និងការពារ។ តាមរយៈការចុះហត្ថលេខាលើទម្រង់បែបបទការពារកុមារ ភ្នាក់ងារដើម្បីការផ្លាស់ប្តូរប្រកាន់យកទស្សនៈវិជ្ជាអហិង្សា និងធ្វើការជាមួយសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាលកម្ពុជា។ យើងរួមគ្នាធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ។ ចូលរួមជាមួយពួកយើងក្នុងដំណើរដ៏មានឥទ្ធិពលនេះ!

ចូលរួមជាផ្នែកមួយនៃ ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ !

ស្វែងយល់អំពីការក្លាយជាភ្នាក់ងារដើម្បីការផ្លាស់ប្តូរ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលមានឆន្ទៈដូចគ្នា និងចាប់ផ្តើម ដោយការបំពេញបែបបទនេះ។ តស់យើងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានទាំងអស់គ្នា!

  • តើអ្នកចង់ចូលរួមជាមួយសហគមន៍បងប្អូនស្រី របស់ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ និងធ្វើឱ្យមានភាពខុសប្លែកដែរឬទេ? 
  • តើអ្នកចង់ការពារអ្នកដទៃទៀតពី ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែរឬទេ?
  • តើអ្នកបានអានឯកសារ "នរណាជាភ្នាក់ងារផ្លាស់ប្ដូរ"ហើយឬនៅ?
  • តើអ្នកធ្លាប់បានជួបជជែកជាមួយភ្នាក់ងារដើម្បីការផ្លាស់ប្តូរណាម្នាក់ទេ?

ដំណាក់កាល និងដំណើរការក្នុងការក្លាយជា ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ និង
ចូលរួមជាមួយ សហគមន៍បងប្អូនស្រី

Peer Mentor River

តើ ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ ធ្វើអ្វី?

យុទ្ធនាការ និងគៀងគរការគាំទ្រ

campaign-and-advocacy

ការស្រាវជ្រាវ

research

ការបង្ហាត់បង្រៀនមិត្តរួមក្រុម

peer-mentors

ក្រុមប្រឹក្សាដឹកនាំយុវតី

girls-leadership-council

ពិចារណាលើ សាកលវិទ្យាល័យសម្រាប់ការរៀនសូត្រពេញមួយជីវិត

GULL គឺជាសាកលវិទ្យាល័យសម្រាប់ការរៀនសូត្រពេញមួយជីវិត ដែលជាអង្គការមួយរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីចាប់ផ្តើមមក GULL បានធ្វើការនៅ 60 ប្រទេស។

GULL ធ្វើការតាមរយៈការរៀនបែបសកម្មភាព ដើម្បីឱ្យភ្នាក់ងារផ្លាស់ប្តូរ ទទួលបានសញ្ញាបត្រវិជ្ជាជីវៈ (វិញ្ញាបនបត្រ សញ្ញាប័ត្រ និងបរិញ្ញាបត្រ) ដោយសារពួកគេកំពុងធ្វើការលើការការពារការកេងប្រវ័ញ្ច ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ 

ផ្នែកខ្លះដែលអាចធ្វើទៅបានដែលភ្នាក់ងារផ្លាស់ប្តូរអាចអនុវត្ត GULL Learning Actionគឺ៖ ជាមិត្តអប់រំមិត្ត អ្នកស្រាវជ្រាវប្រជាពលរដ្ឋ អ្នកតស៊ូមតិដែលមានឥទ្ធិពលលើអ្នកដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ឬសហគមន៍ អ្នកធ្វើយុទ្ធនាការ អ្នកដឹកនាំយុទ្ធនាការ "ទំនាក់ទំនងសម្រាប់ការផ្លាស់ប្តូរ" ភ្នាក់ងារ គ្រូបណ្តុះបណ្តាលសម្រាប់ការផ្លាស់ប្តូរ។ ភ្នាក់ងារ ឬអ្នកដឹកនាំចលនាសង្គម ដែលបង្កើតគោលនយោបាយ ការណែនាំ និងធនធាន។ 

ជាទូទៅ វិញ្ញាបណ្ណប័ត្រ GULL មួយអាចទទួលបានដោយការដាក់ចិត្តដាក់កាយបំពេញសេវាចំនួន 10 ម៉ោងក្នុងមួយសប្តាហ៍ ការធ្វើការឆ្លុះបញ្ចាំង និងការរៀនសូត្រ សម្រាប់កំឡុងពេលលើសពី 4 ខែ។ ឱកាសនេះ គឺជាបើកទូលាយសម្រាប់ភ្នាក់ងារដើម្បីការផ្លាស់ប្តូរទាំងអស់ដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ។ 

ចូលរួមជាមួយយើងនៅលើដំណើរដ៏រីករាយនេះ!

អានរឿងរ៉ាវរបស់ សែម ស៊ុយអេង

ស៊ុយអេង បានបញ្ចប់ការសិក្សាផ្នែកលក់ និងទីផ្សារពីវិទ្យាស្ថានជាតិ ពាណិជ្ជកម្ម។ នាងគឺជាទីប្រឹក្សាមួយរូបសម្រាប់ក្រុមយុទ្ធនាការភ្នាក់ងារដើម្បីការផ្លាស់ប្តូរ។

ទម្រង់បែបបទដើម្បីក្លាយជាភ្នាក់ងារដើម្បីការផ្លាស់ប្តូរ

ទម្រង់បែបបទ GULL