ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ គឺជាអ្នកដែលជួយការពារអ្នកដទៃយ៉ាងសកម្មពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ (OCSE) ឬពីទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត។ ជាទូទៅ ពួកគេមានអាយុចន្លោះពី ១៤ ទៅ ២៤ ឆ្នាំ ពួកគេធ្វើការជាក្រុមដើម្បីលើកកម្ពស់ការយល់ដឹង ជួយដល់កុមារក្នុងការការពារខ្លួនពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ និងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមានសុវត្ថិភាពសម្រាប់កុមារ។ ភ្នាក់ងារដើម្បីការផ្លាស់ប្តូរ គឺជាអ្នកស្ម័គ្រចិត្តដែលចំណាយពេលវេលារបស់ខ្លួន និងប្តេជ្ញាក្នុងការសហការជាមួយភ្នាក់ងារនៃការផ្លាស់ប្តូរផ្សេងទៀតដើម្បីដឹកនាំ រៀបចំ និងការពារ។ តាមរយៈការចុះហត្ថលេខាលើទម្រង់បែបបទការពារកុមារ ភ្នាក់ងារដើម្បីការផ្លាស់ប្តូរប្រកាន់យកទស្សនៈវិជ្ជាអហិង្សា និងធ្វើការជាមួយសហគមន៍មូលដ្ឋាន និងរដ្ឋាភិបាលកម្ពុជា។ យើងរួមគ្នាធ្វើឱ្យប្រទេសកម្ពុជាក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារ។ ចូលរួមជាមួយពួកយើងក្នុងដំណើរដ៏មានឥទ្ធិពលនេះ!
ស្វែងយល់អំពីការក្លាយជាភ្នាក់ងារដើម្បីការផ្លាស់ប្តូរ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលមានឆន្ទៈដូចគ្នា និងចាប់ផ្តើម ដោយការបំពេញបែបបទនេះ។ តស់យើងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានទាំងអស់គ្នា!
ភ្នាក់ងារផ្លាស់ប្តូរគឺជាអ្នកត្រួសត្រាយដែលបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការកេងប្រវ័ញ្ចតាមរយៈយុទ្ធនាការ ការប្រកួតប្រជែង គម្រោងច្នៃប្រឌិត និងការតស៊ូមតិសកម្ម។ យើងផ្សព្វផ្សាយព័ត៌មាន បង្រួបបង្រួម និងបំពាក់បំប៉នសមត្ថភាពឱ្យក្មេងស្រីនូវអំណាចដើម្បីការពារខ្លួន និងគ្នាទៅវិញទៅមក តាមរយៈចំណេះដឹង ជំនាញ និងសកម្មភាព។
ការស្រាវជ្រាវគឺជាផ្នែកមួយដ៏សំខាន់នៃការផ្លាស់ប្តូរ - ដោយដឹងពីឧបសគ្គ និងហានិភ័យ និងការវិភាគពីឱកាស ភ្នាក់ងារផ្លាស់ប្តូរចាប់ផ្តើមយល់ដឹង និងក្លាយជាម្ចាស់ពីការពិភាក្សាលើប្រធានបទដែលពួកគេខ្លួនឯងកំណត់។
វាមានសារៈសំខាន់សម្រាប់ភ្នាក់ងារផ្លាស់ប្តូរដើម្បីគាំទ្របងប្អូនស្រីរបស់យើង! យើងជឿជាក់ថាការរីកលូតលាស់ជាមួយគ្នាធ្វើឱ្យការធ្វើដំណើររបស់យើងកាន់តែមានសុវត្ថិភាព ប្រសិទ្ធភាព និងរីករាយជាងមុន។ ការចែករំលែកបទពិសោធន៍ និងផ្តល់ដំបូន្មានដល់គ្នាទៅវិញទៅមក បង្កើតបណ្តាញដ៏រឹងមាំ និងមិត្តភាពនៃអ្នកដឹកនាំ។ តាមរយៈការណែនាំពីមិត្តភ័ក្តិរបស់អ្នក អ្នកនឹងរីកចម្រើនដោយខ្លួនឯង!
ក្រុមនៃអ្នកដឹកនាំដែលឆ្លាតនិងឧស្សាហ៍ព្យាយាមដែលពោរពេញទៅដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្ត។ ពួកគេច្នៃប្រឌិតថ្មី សហការ និងរៀបចំផែនការវិធីដែលភាពជាបងប្អូននៃភ្នាក់ងារផ្លាស់ប្តូរអាចបង្កើនឥទ្ធិពលរបស់ពួកគេ។
GULL គឺជាសាកលវិទ្យាល័យសម្រាប់ការរៀនសូត្រពេញមួយជីវិត ដែលជាអង្គការមួយរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីចាប់ផ្តើមមក GULL បានធ្វើការនៅ 60 ប្រទេស។
GULL ធ្វើការតាមរយៈការរៀនបែបសកម្មភាព ដើម្បីឱ្យភ្នាក់ងារផ្លាស់ប្តូរ ទទួលបានសញ្ញាបត្រវិជ្ជាជីវៈ (វិញ្ញាបនបត្រ សញ្ញាប័ត្រ និងបរិញ្ញាបត្រ) ដោយសារពួកគេកំពុងធ្វើការលើការការពារការកេងប្រវ័ញ្ច ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។
ផ្នែកខ្លះដែលអាចធ្វើទៅបានដែលភ្នាក់ងារផ្លាស់ប្តូរអាចអនុវត្ត GULL Learning Actionគឺ៖ ជាមិត្តអប់រំមិត្ត អ្នកស្រាវជ្រាវប្រជាពលរដ្ឋ អ្នកតស៊ូមតិដែលមានឥទ្ធិពលលើអ្នកដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ឬសហគមន៍ អ្នកធ្វើយុទ្ធនាការ អ្នកដឹកនាំយុទ្ធនាការ "ទំនាក់ទំនងសម្រាប់ការផ្លាស់ប្តូរ" ភ្នាក់ងារ គ្រូបណ្តុះបណ្តាលសម្រាប់ការផ្លាស់ប្តូរ។ ភ្នាក់ងារ ឬអ្នកដឹកនាំចលនាសង្គម ដែលបង្កើតគោលនយោបាយ ការណែនាំ និងធនធាន។
ជាទូទៅ វិញ្ញាបណ្ណប័ត្រ GULL មួយអាចទទួលបានដោយការដាក់ចិត្តដាក់កាយបំពេញសេវាចំនួន 10 ម៉ោងក្នុងមួយសប្តាហ៍ ការធ្វើការឆ្លុះបញ្ចាំង និងការរៀនសូត្រ សម្រាប់កំឡុងពេលលើសពី 4 ខែ។ ឱកាសនេះ គឺជាបើកទូលាយសម្រាប់ភ្នាក់ងារដើម្បីការផ្លាស់ប្តូរទាំងអស់ដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ។
ចូលរួមជាមួយយើងនៅលើដំណើរដ៏រីករាយនេះ!
ស៊ុយអេង បានបញ្ចប់ការសិក្សាផ្នែកលក់ និងទីផ្សារពីវិទ្យាស្ថានជាតិ ពាណិជ្ជកម្ម។ នាងគឺជាទីប្រឹក្សាមួយរូបសម្រាប់ក្រុមយុទ្ធនាការភ្នាក់ងារដើម្បីការផ្លាស់ប្តូរ។
តាមដានយើង
ដៃគូរបស់យើង។
តំណភ្ជាប់រហ័ស
ទំនាក់ទំនង